January 31, 2009 at 4:57 PM (Weekend)
ថ្ងៃចុងសប្តាហ៍តាមធម្មតាគេតែងតែនាំគ្នាដើរលេងកំសាន្តតាមកន្លែងនានា តាមការចូលចិត្តរៀងៗខ្លួន។ ចំនែកខ្ញុំវិញ ថ្ងៃចុងសប្តាហ៍វាប្រៀបបាននឹងថ្ងៃដែលរវល់មួយដែរ ព្រោះអីខ្ញុំត្រូវរៀបចំបន្ទប់ បោកគត់ខោអាវ ភួយមុង កំរាលពូក…គួរឲ្យខ្ជឹលដែរ។
អ្នកដែលមានសង្សា គេតែងនាំសង្សាទៅដើរលេងតាម សួនច្បារ ទិញឥវ៉ាន់ មើលកុន… គិតទៅគួរឲ្យសប្បាយម្យ៉ាងដែរ។ ចំនែកខ្ញុំវិញ ដែលមិនមានសង្សានិងគេ គឺមានតែនៅក្នុងបន្ទប់មើលរឿង ស្តាប់ចំរៀង… ក៏សប្បាយម្យ៉ាងដែរហ្នឹង តែវាហាក់ដូចជា កណ្តោចកណ្តែងបន្តិច។
ថ្ងៃនេះ ពួកម៉ាក់គេចេញដើរលេងជាមួយមិត្តស្រីគេអស់ នៅតែខ្ញុំតែម្នាក់ឯ បើកចំរៀងលឺៗ ស្តាប់ចំរៀងផង បោកគក់ខោអាវ និងកំរាលពួកខ្នើយផង គិតៗទៅដូចជាម្យ៉ាងដែរ។ ហេហេ..
Leave a Comment
January 31, 2009 at 8:53 AM (My Favorite, Opinion, Weekend)
ក្រោកពីព្រលឹម គឺជាអ្វីដែលមនុស្សទូទៅគួរតែធ្វើ។ ចំណែកខ្ញុំវិញ វាខុសពីគេផ្សេងទៀត ខ្ញុំក្រោកពីព្រលឹម គឺមិនមែនដើម្បីធ្វើការ ឬក៏រត់កីឡាអ្វីនោះដែរ។ គឺខ្ញុំក្រោកពីព្រលឹម គឺដើម្បីមើលរឿង វីដេអូដែលខ្ញុំបាន Download កាលពីយប់។ រឿងនោះមានឈ្មោះថា In The Land Of Women ខ្ញុំក៏មិនដឹងថាប្រែមកជាភាសាខ្មែរយ៉ាងម៉េចឲ្យត្រូវដែរ ព្រោះអីភាសាអង់គ្លេសរបស់ខ្ញុំពេលនេះវាហាក់ដូចជា…..”សូន្យ”…តែម្ងងហ្នឹង។
ពីដំបូង ខ្ញុំស្មានថារឿងនេះជារឿងបែបកំប្លែងអីទេ តែមិននឹកស្មានថាជារឿងមនោសញ្ចេតនា ទៅវិញ។
រឿងនេះនិយាយអំពី បុរសម្នាក់មានការខូចចិត្តនិងនារីសង្សាជាទីស្រឡាញ់របស់ខ្លួន សុំចែកផ្លូវគ្នា។ ក៏ប៉ុន្តែ គាត់ខុសពីយុវវ័យភាគច្រើនខ្លះដែលពេលណាដែលពួកគេមានការខក ចិត្តរឿងស្នេហាគឺគេតែងតែរកវិធីបែបល្ងង់ៗដើម្បីស្រាយបញ្ហាដូចជា ការធ្វើអត្តឃាត ឬក៏ផឹកស្រា បំបាត់ទុក្ខ។ តែចំពោះគាត់វិញ គឺគាត់បំភ្លេចទុក្ខដោយការចេញឆ្ងាយ អំពីស្រីដែលជាសង្សានោះ មករំងាប់អារម្មណ៍ឯផ្ទះរបស់ជីដូនរបស់គាត់វិញ ហើយគាត់ក៏បានចាប់ផ្តើមនូវជិវិតថ្មីមួយទៀត ក្នុងទឹកដីរបស់ជីដូនគាត់។ ក្នុងពេលនោះដែរ គាត់ក៏បានជួបនិងនារីម្នាក់ទៀតដែលគាត់ពេញចិត្ត។
OK ខ្ញុំមិនបញ្ចេញច្រើនទេទុកឲ្យអ្នកទាំងអស់គ្នា Download រឿងនោះរួចនឹងបានដឹងសាច់រឿងមិនខាន។
រឿងនោះ អ្នកទាំងអស់គ្នាអាចរក Download បាននៅលើវែបសាយ HangmeasMP3។
2 Comments
January 30, 2009 at 11:16 AM (Opinion, Weekend)
មិនបានដឹងថា ចូលឆ្នាំចិននៅស្រុកចិនហ្នឹងយ៉ាងណាទេ តែបើនៅស្រុកយួនវិញ អស្ខារ្យហើយ ម្នាក់ៗចង់ដាច់ពោះស្លាប់អស់ហើយ គ្មាននរណាគេលក់ឥវ៉ាន់ ឬក៏បាយ ម្ហូបអាហារអីទេ។ សំណាងល្អដែរដែលខ្ញុំបានទិញ របស់របរទុកសាគួរខ្លះ កុំអីស្លាប់មិនបាច់ថ្លែងទេ។ តែសំណាងអាក្រក់វិញ ព្រោះមកដល់ថ្ងៃនេះ ម្ហូបក្នុងស្តុកអស់រលីង មិនដឹងជាត្រូវធ្វើយ៉ាងណាទៀតទេពេលនេះ។
មិនដឹងចូលឆ្នាំអីក៏ អាក្រក់អាក្រីម្លេសទេលោកអើយ។ បើនៅស្រុកខ្មែរវិញមិនបាច់ខ្វល់ រឿងអត់បាយញ៉ាំទេ ហើយក៏មិនបាច់ព្រួយរឿងស្គមអីនោះទេ។
គិតៗទៅ ដូចជានឹកស្រុកខ្មែរណាស់ ប៉ុន្មានឆ្នាំហើយមិនដែលទៅអើតស្រុកសោះ មិនដឹងថាសមាជិកគ្រួសារនៅចាំមុខខ្ញុំដែរ ឬអត់, ហេហេ៕
2 Comments
January 30, 2009 at 10:33 AM (My Favorite, Opinion, Weekend)
បើទោះបីជាវាដូចជារាងចាស់មន្តិចមែន តែអ្វីដែលល្អវានៅតែល្អដដែល។
Leave a Comment