ស្រុកខ្មែរក៏មានខ្លាឃ្មុំមិនចាញ់ ស្រុកគេដ៏ទៃទៀតដែរ។
ជាយូរមកហើយដែល MAC បានស្រូបយកអតិថិជនមួយចំនួនពី PC ។ ទាំងអស់នោះគឺមកពី Apple បានផលិតនូវប្រភេពម៉ាស៊ីនដែល ទាន់សម័យនិង មានភាពស្មុគស្មាញតិចជាង PC។ ប្រសិបបើយើងប្រើ PC នោះយើងនឹងត្រូវចំនាយថវិការ មួយចំនួនទៀតក្នុងការទិញ នូវតុថ្មីមួយទៀតដើម្បីដាក់ PC របស់យើង តែទាំងអស់នោះមិនចាំបាច់ឡើយសំរាប់ MAC។ តែមកដល់ថ្ងៃនេះ អ្វីៗបានផ្លាស់ប្តូរ PC ក៏អាចលប់បំបាត់នូវភាពអសកម្មដែលខ្លួនមានពីមុនមក។
ថ្មីៗនេះ Dell ដែលជាក្រុមហ៊ុនផលិត PC ធំទី ៣ លើពិភពលោកបានចេញលក់នូវផលិតផល Dell Studio One 19 ដែលជាផលិតផល មានរូបសម្បត្តិស្អាតមិនចាញ់ iMac របស់ Apple ឡើយ។
“អ្នកណាថា PC មិនអាចដូច MAC??”
មិនដឹងជាមានរឿងអីទេ ប៉ុន្មានថ្ងៃចេះតែមានអារម្មណ៍ធុញទ្រាន់ ធុញសឹងតែគ្រប់រឿងតែម្តងហើយ។
អាកាសធាតុពិបាកទ្រាំ ជួនមានភ្លៀង ជួនក្តៅ ហើយជួនកាលទៅស្រាប់ចុះត្រជាក់។ ចង់វិលមុខអស់ហើយ អាកាសធាតុនៅហាណូយ ពិតជាប្រែប្រូលលឿនដូចកាំជ្រួចចឹង។
ដល់រឿងអ៊ីនធ័រណេតវិញម្តង។ ប៉ុន្មានថ្ងែនិងមិនបាច់ធ្វើអីទេ គ្រាន់តែបើកវែបសាយអានពត៌មានហ្នឹង កឺមានទាំងអាចបើកបានផង។ អ៊ីនធ័រណេតដែលខ្ញប្រើហ្នឹង មានល្បឿង ១,៥ MB តែប៉ុន្មានថ្ងៃនេះសូម្បីតែបើកវែបសាយក៏មិនបាន។ មិនដឹងថាលោក FPT ហ្នឹងគាត់រកស៊ីយ៉ាងម៉េចទេ ឫក៏អាចមកពីមានអ្នក Download អីក៏មិនដឹង ព្រោះអីខ្ញុំមិនមែនជាអ្នក អាយធី ចឹងហើយបានជាមិនដឹងធ្វើតេស្តន៍យ៉ាងណា។
និយាយដល់រឿង សារណា វិញម្តង។ ប៉ុន្មានថ្ងៃចុងអាទិត្យហ្នឹងមិនដែលបាន ធ្វើអីទេ។ ក្រោកពីគេងវិញមើលរឿង ដល់មើលរឿងហើយដល់ម៉ោងញ៉ុំាបាយ ញុំាហើយចូលគេង។ ចំណែកសារណាទុកចោល ហើយស្អែកហ្នឹងត្រូវប្រមូលប្រគល់ឲ្យគ្រូ គាត់ជួយកែឲ្យ។ មិនដឺងថាអាចធ្វើទាន់ឫអត់ទេ។ ហេហេ
គិតៗទៅជីវិតពិតជាស្មុគស្មាញមែន។
មុនពេលចូលឆ្នាំមកដល់ ខ្ញុំបានសុំច្បាប់គ្រូឈប់សំរាក អស់រយៈពេលបីថ្ងៃ គាត់ក៏ឲ្យខ្ញុំឈប់សំរាកដោយមិនថាអីទាំងអស់។ ស្រាប់តែម្សិលមិញទៅសាលា ជួបគាត់ដើម្បីសួរគាត់បញ្ហាមួយចំនួនអំពីរឿងសារណា មិនទាំងបានសួរគាត់ផង ស្រាប់តែគាត់ប្រាប់មួយម៉ាត់យ៉ាងខ្លី “ថ្ងៃទី ២៤, ២៥ ខែហ្នឹង ប្អូនត្រូវប្រមូលសារណាព្រៀងរបស់ប្អូន ឲ្យខ្ញុំ”។ គ្រាន់តែលឺចឹង ចង់ធ្លាក់ថ្លើមតែម្តង ព្រោះអីមិនទាន់បានសរសេរអីម៉ាតិច។ ហាហា រវល់ចូលឆ្នាំភ្លេចសរសេរសារណា។ ហាហា…ឡូវហ្នឹងទឹកចូលជិតដល់ច្រម៉ុះហើយខ្ញុំ។
Powered by WordPress.com