My Own Diary Page

June 22, 2009

មានដែរទេលើលោកនេះ?

Filed under: Opinion — by សុភា @ 7:18 PM

រយៈពេល​ ៥ឆ្នាំសិក្សានៅស្រុកយួន​ មិនដែលមានថ្ងៃណាខ្ញុំបានសប្បាយចិត្តម្តងណាទេ។ មួយគិតពីរឿងរៀន ណាមួយគិតពីរឿងបញ្ហាកន្លែងស្នាក់ផង… ចង់បែកទ្រូងស្លាប់ហើយ ពេលដែលខ្ញុំនឹកគឹតដល់រឿងនេះម្តងៗ។

មកដល់ឆ្នាំនេះគឺជាឆ្នាំចុង ក្រោយនៃការសិក្សារបស់ខ្ញុំនៅក្នុង ស្រុកយួនហើយ តែអ្វីៗវាមិនបានដូចអ្វីដែលខ្ញុំរំពឹងទុកសោះ។ ការការពារសារណារបស់ខ្ញុំបានទទួល លទ្ឋផលល្អ ក៏ប៉ុន្តែសាលាហាក់បីដូចជាមិនចង់ឲ្យខ្ញុំចេញពិសាលាសោះ។

បើនិយាយដល់រឿងនេះវិញខ្ញុំសឹងតែមិនគួរឲ្យជឿសោះថា នៅស្រុកយួនគេត្រូវបង្ខុំឲ្យសិស្សនិសិត្សដែល កំពុងសិក្សានៅឆ្នាំសិក្សាចុងក្រោយ (ឆ្នាំទី ៤ និង ទី៥) ទាំងអស់ត្រូវប្រលងមុខវិជ្ជានយោបាយ រួមមាន៖ មុខវិជ្ជាសង្គមនិយម, មុខវិជ្ជាពីបក្សគមុយនិស្តន៍, មុខវិជា្ជទស្សនៈវិជ្ជា ដែលមុខវិជ្ជាទាំងអស់ នេះវាមិនមានផលប្រយោជន៍អ្វីបន្តិចសោះ តែប្រសិនជាណាយើងប្រលងធ្លាក់ មុខវិជ្ជាណាមួយក្នុងចំណោមមុខវិជ្ជាទាំងអស់នោះ វិញ នោះយើងនឹងមិនអាចទទួលសញ្ញាប័ត្របានឡើយ ហើយយើងត្រូវតែប្រលងយ៉ាងណា ឲ្យជាប់ទើបអាចទទួលបានសញ្ញាប័ត្រដែល យើងបានខំស្វែងរកទាំងលំបាកនោះ។

ឥឡូវនេះបានដល់វេនខ្ញុំដែលត្រូវទទួលរងនូវការវេទនាដែល មិនគួរនឹងកើតមាន ហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នា មិនដែលជួបប្រទះនូវរឿងដ៏កក្រខ្វក់បែបនេះឡើយ។ ខ្ញុំត្រូវាបានធ្លាក់មុខវិជ្ជា សង្គមនិយម​ដែលជាមុខវិជ្ជា “ដ៏ឆ្កួត” លីលាមួយ​ ហើយឥឡូវនេះខ្ញុំមិនដឹងថាតើខ្ញុំត្រូវធ្វើ អ្វីទៀតឡើយ។

ប៉ុន្តែខ្ញុំដឹងច្បាស់ក្នុងចិត្តរបស់ខ្ញុំថា ប្រសិនណាជាខ្ញុំធ្លាក់មុខវិជ្ជាដដែលនេះក្នុងលើក ទីពីរទៀង ខ្ញុំនឹងត្រលប់ទៅស្រុកខ្មែរវិញដោយមិនចាំបាច់យកសញ្ញាប័ត្រអ្វីទាំងអស់។ ខ្ញុំដឹងថាសញ្ញាប័ត្រវាមានសារៈសំខាន់ណាស់ តែខ្ញុំមិនអាចទ្រាំទ្រនិងទង្វើដែលអគតិ យ៉ាងនេះតទៅទៀតហើយ។

មិនដែលមានប្រទេសណាមួយគេធ្វើយ៉ាងនេះដាក់សិស្ស និសិត្ស របស់គេដូចជាស្រុកយួន នោះទេ។

?? តើអ្នកទាំងអស់គ្នាគិតថាវាជាការចាំបាច់ឫដែលត្រូវឲ្យសិស្ស និសិត្ស ចាំបាច់ត្រូវប្រលងមុខវិជ្ជា ដែលសូម្បីតែវាមានសារៈសំខាន់ចំពោះពួកគេនោះ??

មុខវិជ្ជាទាំងអស់នេះ តើវាមានសារៈប្រយោជន៍ចំពោះសិស្ស និសិត្សដែលមកពីប្រទេស សេរីដូចជារូបខ្ញុំដែរទេ??

វាមិនគួរឲ្យជឿសោះ!!

6 Comments »

  1. It’s just an obligation, anyway!!! Otherwise, the school sucks….poor you, dude. Buddha or god is bias by some way. The industrious ones don’t get their diploma on the right time whilst the lazy ones do!!! Life’s injustice..Life sucks…. However, just let it be!!! Try to challenge it in Vietnam and Waiting to defeat everything and making fame in Cambodia!!!

    Comment by Daravuth — June 22, 2009 @ 8:26 PM |Reply

  2. I can’t describe how much I hate it, everything is running out of my head, i can’t calm at all. I’ve been trying for 5 years in this nonsensical country then they judge me with Socialism subject, the subject that I shouldn’t read. I never see any country in this world do like that the students, never.

    Comment by សុភា — June 22, 2009 @ 8:56 PM |Reply

  3. កុំតូច70​អីពួកសំលាញ់!ធ្វើមេចយើងរៀននូវស្រុកគេ

    Comment by sokmean — June 29, 2009 @ 10:48 AM |Reply

  4. Thank you man.. now everything is done. but still….

    Comment by សុភា — June 29, 2009 @ 11:26 PM |Reply

  5. បើ​គេ​បង្ខំ​អោយ​រៀន​វា​មិន​អី​ទេ ព្រោះ​វា​ក៏​ល្អ​សម្រាប់​ការ​ចេះ​ដឹង​របស់​យើង​ម្នាក់​ៗ​ដែរ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​អារឿង​បង្ខំ​អោយ​រៀន​អា​ផ្នែក​នយោ​បាយ​ស្អី​កេ​ហ្នុង​ អូយ​យ៉ាប់​ណាស….

    Comment by Samady KS — July 1, 2009 @ 8:30 AM |Reply

  6. ហ្នឹងឯង… បើសិនណាជាមុខវិជ្ជាផ្សេងវិញ មិនចាំបាច់បង្ខំទេ ស្ម័គ្រចិត្តរៀនដោយខ្លួនឯតែម្តង តែនេះបែរជាមុខវិជ្ជាមិនបានការ រៀនក៏គ្មានប្រយោជន៍អីបន្តិចសោះនឹង។

    Comment by សុភា — July 1, 2009 @ 8:36 AM |Reply


RSS feed for comments on this post. TrackBack URI

Leave a comment

Powered by WordPress.com