Cambodia Saves Rare Bears

ស្រុកខ្មែរក៏មានខ្លាឃ្មុំមិនចាញ់ ស្រុកគេដ៏ទៃទៀតដែរ។

Advertisements

អ្នកណាថា PC មិនអាច?

ជាយូរមកហើយដែល MAC​ បានស្រូបយកអតិថិជនមួយចំនួនពី PC ។ ទាំងអស់នោះគឺមកពី Apple បានផលិតនូវប្រភេពម៉ាស៊ីនដែល ទាន់សម័យនិង មានភាពស្មុគស្មាញតិចជាង PC។ ប្រសិបបើយើងប្រើ PC នោះយើងនឹងត្រូវចំនាយថវិការ មួយចំនួនទៀតក្នុងការទិញ នូវតុថ្មីមួយទៀតដើម្បីដាក់ PC របស់យើង តែទាំងអស់នោះមិនចាំបាច់ឡើយសំរាប់ MAC។ តែមកដល់ថ្ងៃនេះ អ្វីៗបានផ្លាស់ប្តូរ PC ក៏អាចលប់បំបាត់នូវភាពអសកម្មដែលខ្លួនមានពីមុនមក។

ថ្មីៗនេះ Dell ដែលជាក្រុមហ៊ុនផលិត PC ធំទី ៣ លើពិភពលោកបានចេញលក់នូវផលិតផល Dell Studio One 19  ដែលជាផលិតផល មានរូបសម្បត្តិស្អាតមិនចាញ់ iMac របស់ Apple  ឡើយ។

“អ្នកណាថា PC មិនអាចដូច​ MAC??”

ធុញទ្រាន់!!

មិនដឹងជាមានរឿងអីទេ ប៉ុន្មានថ្ងៃចេះតែមានអារម្មណ៍ធុញទ្រាន់ ធុញសឹងតែគ្រប់រឿងតែម្តងហើយ។

អាកាសធាតុពិបាកទ្រាំ ជួនមានភ្លៀង ជួនក្តៅ ហើយជួនកាលទៅស្រាប់ចុះត្រជាក់។ ចង់វិលមុខអស់ហើយ អាកាសធាតុនៅហាណូយ ពិតជាប្រែប្រូលលឿនដូចកាំជ្រួចចឹង។

ដល់រឿងអ៊ីនធ័រណេតវិញម្តង។ ប៉ុន្មានថ្ងែនិងមិនបាច់ធ្វើអីទេ គ្រាន់តែបើកវែបសាយអានពត៌មានហ្នឹង កឺមានទាំងអាចបើកបានផង។ អ៊ីនធ័រណេតដែលខ្ញប្រើហ្នឹង​ មានល្បឿង ១,៥ MB តែប៉ុន្មានថ្ងៃនេះសូម្បីតែបើកវែបសាយក៏មិនបាន។ មិនដឹងថាលោក FPT ហ្នឹងគាត់រកស៊ីយ៉ាងម៉េចទេ ឫក៏អាចមកពីមានអ្នក Download អីក៏មិនដឹង ព្រោះអីខ្ញុំមិនមែនជាអ្នក អាយធី ចឹងហើយបានជាមិនដឹងធ្វើតេស្តន៍យ៉ាងណា។

និយាយដល់រឿង សារណា វិញម្តង។ ប៉ុន្មានថ្ងៃចុងអាទិត្យហ្នឹងមិនដែលបាន ធ្វើអីទេ។ ក្រោកពីគេងវិញមើលរឿង ដល់មើលរឿងហើយដល់ម៉ោងញ៉ុំាបាយ ញុំាហើយចូលគេង។ ចំណែកសារណាទុកចោល ហើយស្អែកហ្នឹងត្រូវប្រមូលប្រគល់ឲ្យគ្រូ គាត់ជួយកែឲ្យ។ មិនដឺងថាអាចធ្វើទាន់ឫអត់ទេ។ ហេហេ

គិតៗទៅជីវិតពិតជាស្មុគស្មាញមែន។

ឈឺក្បាលណាស់

មុនពេលចូលឆ្នាំមកដល់ ខ្ញុំបានសុំច្បាប់គ្រូឈប់សំរាក អស់រយៈពេលបីថ្ងៃ គាត់ក៏ឲ្យខ្ញុំឈប់សំរាកដោយមិនថាអីទាំងអស់។ ស្រាប់តែម្សិលមិញទៅសាលា ជួបគាត់ដើម្បីសួរគាត់បញ្ហាមួយចំនួនអំពីរឿងសារណា មិនទាំងបានសួរគាត់ផង ស្រាប់តែគាត់ប្រាប់មួយម៉ាត់យ៉ាងខ្លី “ថ្ងៃទី ២៤, ២៥ ខែហ្នឹង ប្អូនត្រូវប្រមូលសារណាព្រៀងរបស់ប្អូន ឲ្យខ្ញុំ”។ គ្រាន់តែលឺចឹង ចង់ធ្លាក់ថ្លើមតែម្តង ព្រោះអីមិនទាន់បានសរសេរអីម៉ាតិច។ ហាហា រវល់ចូលឆ្នាំភ្លេចសរសេរសារណា។ ហាហា…ឡូវហ្នឹងទឹកចូលជិតដល់ច្រម៉ុះហើយខ្ញុំ។

រូបភាពប្រចាំសប្តាហ៍

p2

ទុក្ខឲ្យមួយកន្លែងផង!!

p6

ជីវិតខ្ញុំ ហេតុអីបានជាវេទនាម្លេះ??

p7

យើងចេញរួច ឯងប្រាកដជា…មិនខាន!!

p10

ហេតុអី ចាំយូរហើយនូវមិនទាន់ដល់វេនទៀត?

p11

នូវហ៊ានបំពានច្បាប់ទៀត!!!

p15

ខ្ញុំឈប់និយាយជាមួយនាងទៀតហើយ

p17

ដាក់មួយកំប៉ុងសិនមើល​ អាពួកម៉ាក

p21

យើងជាមិត្តល្អនិងគ្នា ត្រូវចេះជួយ ករពារគ្នា

គ្រឿងសំអាង

កន្លងមកមានការយល់ច្រឡំមួយចំនួនក្នុងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនគ្រឿងសំអាងកាយ ដូចជាសាប៊ូ កកសក់, ថ្នាំដុសធ្មេញ… ដែលយល់ច្រឡំទាំងអស់នោះ វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ របស់អ្នកប្រើប្រាស់ និងផ្នត់គំនិតរបស់ពួកគេផងដែរ។

  1. ថ្នាំដុសធ្មេញ៖ ថ្នាំដុសធ្មេញគឺជាផលិតផលដែល ភាគច្រើនត្រូវបានផលិតចេញអំពីរូបធាតុគីមីសុទ្ឋសាធ។ ហេតុនេះហើយ ទើបវាជាផលិតផលដែលងាយស្រួលក្នុង​ ការក្លែងបន្លំណាស់។ ចំពោះការឃោសនា វិញក៏ដូចគ្នាដែរ។ តាំងពីដើមរាងមក យើងទាំងអស់គ្នាតែងតែ បានលឺគេផ្សាយថា “នេះជាផលិតផលដែលមាន ជាតិ កាលស្យូម (Calcium) ជួយឲ្យធ្មេញរបស់លោកអ្នករឹងមាំ”។ ក៏ប៉ុន្តែធាតុពិត វាមិនមែនយ៉ាងដូច្នេះនោះទេ។ កាលស្យូមមិន តួនាទីអ្វីសោះក្នុងការជួយឲ្យធ្មេញយើងរឹងមាំ។ កាលស្យូម វាមានតួនាទីក្នុងការជួយឲ្យធ្មេញ របស់យើងមានភាពភ្លឺ​ស ស្អាតតែប៉ុណ្ណោះ ហើយដំណើររបស់វា​ ក្នុងការជួយឲ្យធ្មេញស យ៉ាងណានោះខ្ញុំសុំមិននិយាយទេ ព្រោះវាវែងឆ្ងាយ។តើសារធាតុអ្វីដែល ជួយឲ្យធេ្មញមានការរឹងមាំបានល្អ??សារធាតុដែលជួយឲ្យធ្មេញមានភាពរឹងមាំនោះគឺ ហ្វ្លុយអរ៉ៃ (Fluoride) ទៅវិញទេ។
  2. សាប៊ូកក់សក់៖ ​​​​​​​​​​​​​​​​​ចំពោះសាប៊ូកក់សក់វិញ វាមានរឿងជាច្រើនដែលយើងមិនបានស្មានដល់ ហើយវាក៏ឱកាសរកស៊ីរបស់ក្រុមហ៊ុនផលិតសាប៊ូផងដែរ។ មានការផ្សាយពាណិជ្ជកម្មជាច្រើនដែលបាននិយាយមិនត្រឹមត្រូវចំពោះសារធាតុផ្សំរបស់សាប៊ូដូចជា “ផលិតផលនេះមានបញ្ជូលនូវសារធាតុ ZPTO ដែលជួយឲ្យសក់របស់លោកអ្នកមានភាពរស់រវើក និងមានទំងន់”  ជាដើម។ ការផ្សាយបែបនេះគឺវាខុសទាំងស្រុងទៅនិងធាតុពិតរបស់ ZPTO។ ZPTO ជាសារធាតុមួប្រភេទដែលគេប្រើប្រាស់វាក្នុងសាប៊ួកក់សក់ ក្នុងគោលដៅដើម្បីកំចាត់អង្គែ ព្រោះវាមានសមត្ថិភាពក្នុងការជួយ ថែរក្សាស្បែកក្បាល និងកំចាត់ក្អែលដែលមានលើស្បែកក្បាល។ សារធាតុដែលជួយឲ្យសក់ មានភាពភ្លឺរលោង និងរស់រវើកនោះ គឺមានដូចជា Tetrasodium EDTA , Cetyl alcohol,…។ សារធាតុទាំងអស់នេះ វាមាននាទីក្នុងការជួយរក្សាសំណើមឲ្យសក់ និងការពារប្រូតេអ៊ីនសក់។