មនុស្សអើយមនុស្ស

វាពិតជាគួរឲ្យចង់អស់សំណើចមែន!​​ ល្ងាចម៉េញហ្នឹងខ្ញុំបាន ជឺះម៉ូតូទៅលេងតាមមាត់ទន្លេម្នាក់ឯង បានឃើញទិដ្ឋភាពគួរឲ្យចង់សើចខ្លាំងណាស់។

ឥឡូវនិង នៅក្នុងស្រុកខ្មែរគឹគេមិនអនុញ្ញាត្ត ឲ្យមានការចោលសំរាមតាមទីសាធារណ‌:ឡើយ បើសិនជាបុគ្គលណាហ៊ាន បំពាននិងច្បាប់នេះ នឹងត្រូវផាកពិន័យមិនខាន។​ តែល្ងាចម៉េញ​ និងខ្ញុំបានឃើញ បុគ្គលអ្នកមានទ្រព្យម្នាក់ បានគគ្លើននិងច្បាប់ ដោយគាត់បានចោលសំរាមនៅកណ្តាលផ្លូវតែម្តង។

មិនដឹងថាគាត់នោះអាងអ្វីទេ តែទង្វើបែបនេះគឺពិតជាមិនអាចទទួលយកបានសោះឡើយ។ ទង្វើបែបនោះគេហៅថា ជាទង្វើរបស់អ្នកអវិជ្ជា។

គិតៗទៅវាពិតជាគួរឲ្យចង់សើច ហើយពិតជាពិបាកយល់ណាស់ មនុស្សលោកយើង។

Advertisements