បុគ្គលិកការិយាល័យ និងជំងឺមួយចំនួនដែលនឹងជួបប្រទះ

(Image source: internet)

ប្រជាជនខ្មែរភាគច្រើនតែងតែចង់អោយខ្លួនមានការងារធ្វើក្នុងការិយាល័យដែលមានម៉ាស៊ីនត្រជាក់ ក្នុងម្លប់ មិនសូវហត់ និងមិនសូវ​បញ្ចេញកំលាំងពលកម្មខ្លាំង។ ការពិតណាស់ការងារទាំងអស់នោះពិតជាអាចធ្វើអោយយើងមានប្រាក់កាសចាយវាយគ្រប់គ្រាន់​ ក៏ប៉ុន្តែវាក៏អាចធ្វើអោយយើងប្រឈមនឹងហានិភ័យមួយចំនួនដែលអាចធ្វើអោយយើងមានបញ្ហាខាងសុខភាពយ៉ាងធ្ងន់ធ្ងរថ្ងៃក្រោយ។
ជំងឺដែលអបុគ្គលិកការិយាល័យទូទៅអាចជួបប្រទះ និងញឹកញាប់ជាងគេនោះមានដូចជា៖
១. ជំងឺលើសឈាម៖ ជំងឺលើសឈាម ឬជំងឺលើសសំពាធឈាមជាជំងឺដែលគេតែងជួបប្រទះញឹកញាប់ជាងគេក្នុងចំណោមបុគ្គលិក ការិយាល័យទាំងអស់។ មូលហេតុអាចបណ្តាលមកពីអ្នកទាំងអស់នោះ មិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ប្រាណ។ កត្តាទាំងនេះបានធ្វើអោយលើសសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើអោយមានខ្លាញ់កកក្នុងសរសៃឈាម ដែលជាហេតុបណ្តាលអោយមាន ការលើសសំពាធឈាម។
២. ជំងឺទឹកនោមផ្អែម៖ ជាការពិតណាស់ការដែលយើងមិនបានធ្វើសំហាត់ប្រាណអោយបានជាប្រចាំ វានឹងធ្វើអោយយើងលើសទំងន់ ហើយការលើទំងន់នេះហើយដែលជាមូលហេតុចម្បងបង្កជាជំងឺទឹកនោមផ្អែមប្រភេទ ២ ផងដែរ។ ដូច្នេះការចំណាយពេលវេលាខ្លះៗ សំរាប់ការហាត់ប្រាណក្រោយពីបានបញ្ចប់ការងារគឺជា​ កត្តាសំខាន់និងចំាបាច់បំផុត។
៣. ជំងឺឈឺខ្នង៖ នៅពេលដែលយើងអង្គុយច្រើន ការឈឺខ្នងគឺយើងមិនអាចគេចផុតបានឡើយ។ សឹងតែទាំងអស់នៃបុគ្គលិក ការិយាល័យគឺមានអាការៈឈឺខ្នង ដែលពេលខ្លះតំរូវអោមានការពិនិត្យពីវេជ្ជបណ្ឌិតទៀតផង។
៤. ជំងឺស្ត្រេស (Stress)៖ វាស្ទើរតែ ១០០% ទៅហើយដែលបុគ្គលិកការិយាល័យមានអាការៈ Stress។ ការដែល Stress គឺវាបណ្តាលមកពីសំពាធការងារ មជ្ឍដ្ឋានការងារមិនល្អ ឬអាចមកពីពួកគេមិនសូវបានចេញមកខាងក្រៅធ្វើការ ប្រាស្រ័យទាក់ទង ជាមួយសង្គមដូចបុគ្គលិកដទៃទៀត។ Stress អាចធ្វើអោយមានបញ្ហាមួយចំនួនដែលមិនអាចស្មានដល់។ ដូច្នេះ ត្រូវព្យាយាម ធ្វើយ៉ាងណាមិនអោយខ្លួងឯងនៅដាច់ដោយឡែកពីសង្គមខាងក្រៅយូរពេកគឺត្រូវចេះលៃពេលវេលាខ្លះសំរាប់ការកំសាន្ត ជូបជុំមិត្តភ័ក្រ្ត ឬក៏ការលំហែជាមួយគ្រួសារ (Picnic) ជាដើម។
នេះគ្រាន់តែជាផលវិបាកមួយចំនួនដែលមនុស្សភាគច្រើនមិនស្មានដល់ថា បុគ្គលិកការិយាល័យបាន នឹងកំពុងជួបប្រទះ។ នៅមានជំងឺ និងផលប៉ះពាល់ច្រើនទៀតដូច ជំងឺទាក់ទងនិងភ្នែក ជាដើម។
ការចំណាយពេលត្រឹមតែ ៣០ នាទីក្នុងមួយថ្ងែសំរាប់ការហាត់ប្រាណ គឺវាមានសារៈប្រយោជន៍ណាស់ចំពោះបុគ្គលិកការិយាល័យ ដូចជា ខ្ញុំ និងអ្នកដទៃទៀត។
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s