វ៉ាក់សាំង និងមួកសុវត្ថិភាព

[image source: Google]

មនុស្សម្នាក់ៗគឺស្រឡាញ់ជីវិតរបស់ខ្លួនជានិច្ច ហើយតែងតែរកគ្រប់វិធីដើម្បីការពារអាយុជីវិត ទោះជាត្រូវចំណាយថវិការច្រើនក៏ដោយ តួយ៉ាងដូចជាការ​ចំណាយលុយទិញមួកការពារពេលគេធ្វើដំណើរតាមម៉ូតូ។ ទាំងអស់នេះជាការការពារអាយុជីវិតដែលមនុស្សគ្រប់រូបតែងតែធ្វើ និងត្រូវការជាចាំបាច់មិនអាចខានបាន។

ក៏ប៉ុន្តែទាំងអស់នេះគ្រាន់តែជាការការពារ​ផ្នែកខាងក្រៅខ្លួនប៉ុណ្ណោះ វាគ្រាន់តែជាការការពារនៅអ្វីដែលយើងមើលឃើញប៉ុណ្ណោះ ចំណែកការការពារនូវកត្តាផ្សេងៗទៀតដែលយើងមិនអាចមើលឃើញ មួកសុវត្ថិភាពមិនអាចការពារបាននោះទេ។ កត្តាទាំងនោះរួមមានដូចជា មេរោគ បាក់តេរី ឬក៏ជំងឺតម្កាត់ផ្សេងៗទៀត។ ដើម្បីការពារតទល់នឹងជំងឺទាំងអស់នោះ យើងត្រូវការវិធីសាស្រ្តផ្សេងទៀតនោះគឺ វ៉ាក់សាំង និងការចាក់វ៉ាក់សាំង។

វ៉ាក់សាំង និងការចាក់វ៉ាក់សាំងបានរួមចំណែកក្នុងការទប់ស្កាត់ និងរួមទាំងការលុបបំបាត់ជំងឺ និងមេរោគជាច្រើនតួយ៉ាងដូចជា ជំងឺគ្រុនស្វិតដៃជើង និងជំងឺអុតធំ ​ដែល​យើងសឹងតែមិនដែលបានឃើញអ្នកជំងឺដែលកើតជំងឺទាំងនោះទៀត។ នៅមានមេរោគ និងជំងឺជាច្រើនទៀតដែលវ៉ាក់សាំង និងការចាក់វ៉ាក់សាំង អាចជួយកាត់បន្ថយ​ក៏ដូចជារួមចំណែកក្នុងការលុបបំបាត់ផងដែរដូចជា ជំងឺរលាកសួត ជំងឺរាកលើកុមារតូចៗ ជំងឺតេតាណូស ខាន់ស្លាក់ ក្អកមាន់ រួមទាំងជំងឺមហារីកមាត់ស្បូន​ផងដែរ។

វា៉ក់សាំង និងការចាក់វ៉ាក់សាំង វាមានសារៈប្រយោជន៍ជាងការចំណាយទៅលើការទិញមួកសុវត្ថិភាពដែលថ្លៃ ឬក៏ទិញរថយន្តដែលថ្លៃ និងទំនើបទៅទៀត។

ហេតុដូចនេះមនុស្សគ្រប់រូប និងមាតាបិតាគ្រប់រូបមេត្តា គិតគូរក្នុងការស្វែងយល់ និងចាក់វ៉ាក់សាំងអោយបានគ្រប់គ្រាន់ អោយខ្លួនអ្នកក៏ដូចជាកូនៗជាទីស្រឡាញ់ របស់អ្នកផងដែរ។

វ៉ាក់សាំង និងការចាក់វ៉ាក់សាំង គឺមានសារៈសំខាន់ ជាងមួកសុវត្ថិភាព ហើយវាមានតំលៃមិនអាចកាត់ថ្លៃបានសំរាប់កូនៗជាទីស្រឡាញ់របស់អ្នក។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s