ហេតុអ្វីបានជាអ្នកមិនគួរទទួលយក ឱសថដែលខ្វះគុណភាព និងឱសថក្លែងក្លាយ?

[Source: Google]

ស្ថានភាពបច្ចុប្បន្ននេះអំពីការប្រើប្រាស់ឱសថដែលខ្វះគុណភាព និងឱសថក្លែងក្លាយ បាននឺងកំពុងបង្កអោយមានផលប៉ះពាល់យ៉ាង ខ្លាំងដល់សុខុមាលភាពរបស់ប្រជាជនគ្រប់ស្រទាប់ និងជាពិសេសគឺប្រជាជនដែលមានជីវភាព ក្រីក្រដោយពួកគាត់គ្មាន ជំរើសអ្វីផ្សេង។ ឱសថខ្វះគុណភាព និង​ឱសថក្លែងក្លាយ បានធ្វើអោយមានការខាតបង់ទាំងថវិកា និងសុខុមាលភាព យ៉ាងធ្ងន់ធ្ងរផងដែរ។ តើអ្វីទៅជាឱសថខ្វះគុណភាព? អ្វីទៅជាឱសថក្លែងក្លាយ?

  • ឱសថខ្វះគុណភាព៖ ជាប្រភេទឱសថដែលមានការផលិតចេញពី​ក្រុមហ៊ុនដែលបានទទួលស្គាល់ត្រឹមត្រូវ និងជាប្រភេទឱសថ ដែលបានចុះបញ្ជការត្រឹមត្រូវប៉ុន្តែឱសថទាំងនោះមាន​ សមាសធាតុផ្សំមិនគ្រប់ស្តង់ដារ ឬជាឱសថដែលមិនមានការទុកដាក់ត្រឹមត្រូវ ឬដោយប្រការណ៍ណាមួយដែលធ្វើអោយឱសថទាំងនោះបាត់បង់គុណភាព។
  • ឱសថក្លែងក្លាយ៖​ ជាប្រភេទឱសថ ដែលផលិតចេញមកពីក្រុមហ៊ុន ដែលមិនមានការទទួលស្គាល់ត្រឹមត្រូវ ឬជាឱសថដែល​មិនមានសមាសធាតុផ្សំ ឬអាចជាឱសថដែលផ្ទុកនូវសារធាតុផ្សេងដែលមិនមែនជាសារធាតុ​ដែលបានសរសេរលើប្រអប់ ជាដើម ។ល។

មិនជាយើងប្រើឱសថណាមួយក្នុងចំណោមឱសថដែលបានរៀបរាប់ខាងលើនេះទេ យើងនឹងជួបនូវផលវិបាក និងការខាតបង់មួយ​ចំនួនដូចជា៖

១. ប្រសិទ្ធភាពរបស់ឱសថ៖ មិនថាឱសថក្លែងក្លាយ ឬឱសថខ្វះគុណភាពនោះទេ ប្រសិទ្ធភាពរបស់ឱសថក្នុងការព្យាបាលជំងឺ មានការធ្លាក់ចុះយ៉ាងខ្លាំង។ កត្តានេះហើយដែលបណ្តាលអោយរយៈពេលក្នុងការព្យាបាល ក៏ដូចជាការជាសះស្បើយពីជំងឺ មិនបានដូចបំណងដែលអ្នកជំងឺចង់បាន។

២. ការខាតបង់ និងការចំណាយក្នុងការព្យាបាលជំងឺ៖ ជាការពិតណាស់នៅពេលដែលអ្នកប្រើប្រាស់ឱសថដែលមិនមានគុណភាព ឬឱសថក្លែងក្លាយ រយៈពេលក្នុងជាសះស្បើយពីជំងឺ នឹងមានការកើនឡើង ឬនិយាយអោយខ្លី “គឺការព្យាបាលមានរយៈពេលវែងជាង”​ បើធៀបទៅនិងការព្យាបាលដោយឱសថដែលមានគុណភាព។ ប្រការនេះបានជះឥទ្ធិពលដល់ការចំណាយរបស់អ្នកជំងឺទៅលើ ថ្លៃឱសថ ក៏ដូចជាថ្លៃស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ។ ការប្រើប្រាស់ឱសថដែលខ្វះគុណភាព និងឱសថក្លែងក្លាយ វាមិនបានជួយ អ្នកជំងឺសះស្បើយពីអាការរោគទេ ហើយវាថែមទាំងបង្កើនការចំណាយរបស់អ្នកជំងឺទៀតផង។

៣. ផលរំខាន និងផលប៉ះពាល់៖ បើនិយាយពីផលប៉ះពាល់ និងផលរំខានរបស់ឱសថខ្វះគុណភាព និងឱសថក្លែងក្លាយគឺ ពិបាកនឹងបរិយាយណាស់ ដោយសារផល់ប៉ះពាល់វាមានវិសាលភាពធំធេងដោយមិនត្រឹមតែធ្វើអោយមាន បញ្ហាដល់សុខភាពតែមួយ មុខប៉ុណ្ណោះទេ វាក៏អាចបណ្តាលអោយអ្នកជំងឺបាត់បងជីវិតផងក៏មាន។ គួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើស ឱសថមកប្រើប្រាស់។

៤. គុណភាពជីវិត៖ គុណភាពជីវិតគឺជា ការរស់នៅដោយមិនភាពភ័យក្លាច មិនមានជំងឺបៀតបៀន មិនមានការគំរាមកំហែងដល់អាយុជីវិត និងការរស់នៅប្រកបដោយសុភមង្គល។ ដូចយើងបានដឹងរួចមកហើយថា “ឱសថជាអាវុធមុខពីរ”។ ការប្រើបា្រស់ឱសថដែលមានគុណភាពល្អ និងបានត្រឹមត្រូវ វាអាចជួយអោយអ្នកជាសះស្បើយពីជំងឺ តែប្រសិនជាយើងប្រើប្រាស់ឱសថដែលខ្វះគុណភាព​ ឱសថក្លែងក្លាយ វាអាចធ្វើអោយយើងមានបញ្ហាថែម ឬក៏អាចរហូតដល់បាត់បង់ជីវិតផងដែរ។ ហេតុនេះឱសថខ្វះគុណភាព និងឱសថក្លែងក្លាយ វាមិនត្រឹមតែមិនអាចព្យាបាលជំងឺបានទេ ថែមទាំងធ្វើអោយគុណភាពជីវិតរបស់អ្នកជំងឺមានភាពអាក្រក់ទៅថែមទៀតផង។

ទាំង ៤ ចំនុចខាងលើនេះគ្រាន់តែជាផ្នែកខ្លះៗ នៃផលវិបាកក្នុងការប្រើប្រាស់ឱសថដែលខ្វះគុណភាព និងឱសថក្លែងក្លាយក្នុងការ​ព្យាបាលជំងឺ។ ក្រៅពីនេះវាអាចបង្កអោយមានផលវិបាកយ៉ាងច្រើនទៀតដែលពេលខ្លះយើងមិននឹកស្មានដល់។

អាស្រ័យហេតុនេះ មុននឹងទទួលយកឱសថណាមួយនោះយើងត្រូវមានការពិភាក្សា និងពិគ្រោះយោបល់អោយបានច្បាស់លាស់។

ទាំងអស់គ្នាចូលរួមទប់ស្កាត់ និងលប់បំបាត់ការចរាចរណ៍ និងការប្រើប្រាស់ឱសថខ្វះគុណភាព និងឱសថក្លែងក្លាយ ដើម្បីសុខុមាលភាពរបស់យើងទាំងអស់គ្នា!!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s