ទង្វើរដ៏ចង្រៃរបស់យុវជនមួយចំនួនពេលធ្វើដំណើរតាមដងផ្លូវ

ចរាចរណ៍នៅតាមផ្លូវសាធារណៈកំពុងតែក្លាយជាបញ្ហាមួយ ដ៏ដូចជាប្រធានបទមួយដ៏ក្តៅគគុក ក្នុងការពិភាគ្សារបស់ប្រជាជនគ្រប់រូបផងដែរ។ កក្តាទាំងអស់នោះវាបណ្តាលមកពីបញ្ហាយ៉ាងច្រើន ប៉ុន្តែខ្ញុំសូមលើកយកនូវអាកាប្បកិរិយា និងទង្វើរដ៏ចង្រៃមួយចំនួនរបស់យុវវ័យបច្ចុប្បន្នដែលក៏ជា មូលហេតុដែលបង្កអោយមានបញ្ហាមិនចេះតិចមកនិយាយ។

១. ភ្លើងលឿងត្រូវបន្ថែមល្បឿន ភ្លើងក្រហមជឹះកាត់ធម្មតា៖ ប្រហែលជាពួកគេគិតថាជីវិតរបស់គេ និងអ្នករួមដំណើរជាមួយអាចរកទិញបានតាមផ្សា ឬមួយប្រហែលជាគេមានលុយច្រើនចាយមិនអស់ ក៏គិតចង់ទិញជីវិតមកទុកគ្រាន់ផ្លាស់ប្តូរហើយមើលទៅ។ ទោះយ៉ាងណាក្តី ទង្វើនេះវាពិតជាចង្រៃរកអ្វីប្រៀបមិនបាន។

២. ជឹះម៉ូតូមានកញ្ចក់មើលក្រោយ និងពាក់មួកការពារ មើលទៅសម្រ៉ែ មិនទាន់សម័យ៖ កញ្ចក់ទុកមើលក្រោយជាឧបករណ៍បញ្ជាស់គ្រោះថ្នាក់ដែលអាចកើតមាន ពេលយើងបត់ឆ្វេង ឬស្តាំ។ មួកការពារសុវត្ថិភាពសំរាប់អ្នកបើកបរម៉ូតូវាមានសារៈប្រយោជន៍ប្រៀបបានទៅនិង ពោងសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពរបស់រថយន្តអញ្ចឹងដែរ។ មិនពាក់មួកការពារពេលបើកបរ ហាក់ដូចជាបើកបររថយន្តមិនមានពោងសុវត្ថិភាព និងខ្សែក្រវ៉ាត់អញ្ចឹង។

៣. ជឹះម៉ូតូមួយជួរមិនសប្បាយទេ បើពីរឬបីជួរវិញសប្បាយណាស់៖ ពេលខ្លះពួកគេជឹះម៉ូតូ ពីរទៅបីជួរដោយមិនខ្វល់ពីអ្នកដទៃសម្បីតែបន្តិច។ ចុះបើជឹះតែមួយជួរដូចគេឯងទៅវាថី? វាមិនសង្ហារឺ? ជឹះមួយជួរហ្នឹងវាស្លាប់រឺ?

៤. ជឹះយឺតៗអត់សង្ហាទេ ទាល់តែ ៧០គ.ម/ម៉ ឬលើសពីហ្នឹងទើបអស្ចារ្យ៖ ចុះអីក៏អគតិយ៉ាងនេះ? មិនខ្លាចស្លាប់ខ្លួនឯងក៏គួរគិតដល់ជីវិតអ្នកដទៃផង។ កុំចង្រៃដល់ថ្នាក់ហ្នឹងពេក។

៥. សម្លេងម៉ូតូស្ងាត់ៗចឹងមិនឡូយទេ ទាល់តែ ១០០០dB ទើបឡូយ៖ សំណាងហើយដែលគេមិនគប់ស្បែកជើងចំកណ្តាលមុខនោះ កុំគិតថាខ្លនធ្វើអញ្ចឹងវាសង្ហានោះ វាជាការរំខានមួយដែលមិនអាចទទួលយកបាន។

ទាំងអស់នេះគ្រាន់ជាជ្រុងតូចមួយដែលខ្ញុំបានជួបប្រទះរាល់ថ្ងៃ។ សូមយុវវ័យខ្មែរយើងដែលបាន នឹងប្រព្រឹត្តនូវទង្វើរទាំងអស់នេះ មេត្តាគិតឡើងវិញថាត្រូវឬខុស។

ខ្ញុំសូមសរសើរដល់យុវវ័យ ក៏ដូចជាអ្នកដែលគោរពច្បាប់ទាំងដែលមានការយល់ដឹងពីផលវិបាក ក៏ដូចជាទុក្ខធុរៈរបស់អ្នកដទៃ។ សូមបន្តនូវទង្វើរដែលល្អៗទាំងនោះបន្តទៀតដើម្បីកុំអោយជនជាតិដទៃមើលងាយជនជាតិខ្មែរយើង។

ចូររក្សាកេរ្តិ៍ឈ្មោះរបស់ខ្មែរដែលដូនតាខិតខំបង្កើត និងបន្សល់ទុកអោយយើងជំនាន់នេះ។

សូមអភ័យទោសប្រសិនបើការប្រើពាក្យពេជមានការលើលលុះខ្វះខាត ឬមិនត្រូវអក្ខរាវិរុទ្ធ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s