តើស្រីណាមិនយំ — ច្រៀងដោយ ហ៊ិម ស៊ីវន

សំនួរដែលមិនងាយនឹងរកបានចំលើយ ដែលស្រ្តីគ្រប់រូបតែងតែសួរដល់ស្វាមីដែលក្បត់ ចិត្ត និងក្បត់កូនៗ

បទនេះមានឥត្ថន័យ យ៉ាងជ្រាលជ្រៅ ទុកជាការដាស់តឿនដល់ស្វាមីគ្រប់រូបអោយចេះ ស្រឡាញ់គ្រួសារ និងភរិយាខ្លួន។

Advertisements

ធ្វើយ៉ាងណាទើបគ្រួសារមានសុភមង្គលក្នុងគ្រួសារ?

សុភមង្គលក្នុងគ្រួសារគឺជាអ្វីៗទាំងអស់ដែលមនុស្សគ្រប់រូបត្រូវការ និងជាអ្វីៗទាំងអស់ដែលមានសារសំខាន់ណាស់សំរាប់គ្រួសារនិមួយៗ។ ក៏ប៉ុន្តែមិនមែនគ្រួសារទាំងអស់ទទួលបាននូវសុភមង្គលដូចៗគា្ននោះទេ។

តាមប្រពៃណីរបស់ប្រជាជនខ្មែរ មុនពេលធ្វើការរៀបចំគ្រួសារដល់កូនចៅ គឺតែងតែទៅរកគ្រូមើល គ្រូទាយជាដើម ហើយប្រសិនបើជាគ្រូទាយថាពួកគេមិនអាច ឬអាចរស់នៅជាមួយគ្នា ចាស់ៗនឹងយល់ព្រមតាមដោយពេលខ្លះមិនបានគិតពិចារណាអោយបានដឹតដល់ ឬមិនបានពិភាក្សាយោបល់ជាមួយសាមីខ្លួនទៀតផង។ ទាំងអស់នេះក៏ព្រោះតែពួកគាត់ចង់អោយកូនៗរបស់គាត់មានសុភមង្គលនៅថ្ងៃអនាគត។

តើសុភមង្គលក្នុងគ្រួសារបានមកដោយសារតែការទស្សន៍ទាយរបស់គ្រូហោរ៍ ឬដោយសារសាមីខ្លួនផ្ទាល់?

ការទស្សន៍ទាយគ្រាន់ជាការប្រម៉ើលមើលតែប៉ុណ្ណោះ គឺពិបាកក្នុងការយកជាការពិតណាស់។ សុភមង្ញលក្នុងគ្រួសារមួយគឺបានមកពីកត្តាមួយចំនួនដូចជា៖

. ការយល់ចិត្តគ្នាក្នុងគ្រួសារ និងការស្មោះត្រង់៖ ការរស់នៅក្នុងគ្រួសារត្រូវតែមានការយោគយល់ និងចេះពិភាក្សាយោបលរវាងគ្នានឹងគ្នា​ នោះទើបនាវាគ្រួសារអាចរកឹលយ៉ាងលឿនទៅមុខបាន។ គ្រូសារដែលចេះរយោគយល់គ្នា ចោះអត់អោនអោយគ្នា និងស្មោះត្រង់ហ្នឹងគ្នា គេកម្រនឹងឃើញពូកគេមានភាពរកាំរកូសគ្នាណាស់។ ទាំងទោះហើយដែលជាសុភមង្គលក្នុងគ្រួសារ។ ចំនុចនេះមានសារសំខាន់ណាស់ ពីព្រោះភាគច្រើននៃករណីលែងលះគ្នារវាងប្តី និងប្រពន្ធគឺបណ្តាលមកពីការមិនយល់ចិត្ត និងមិនស្មោះត្រង់និងគ្នា។

២. ការចេះរៀបចំទុកដាក់ និងចេះគ្រប់គ្រប់របៀបរបបក្នុងគ្រួសារ៖ មនុស្សម្នាក់តែងតែចង់បានការរស់នៅដែលប្រកបដោយផាសុខភាព និងមានរបៀបរាបរយ។ ហេតុនេះការចេះរៀបចំផ្ទះសម្បែង និងទុកដាក់របបប្រើប្រាស់អោយមានរបៀបរាបរយមានសារសំខាន់ណាស់ក្នុងការបង្កើន និងរក្សាសុភមង្គលក្នុងគ្រួសារ។ គ្រួសារដែលមិនមានការរៀបចំ គ្មានវិន័យ គ្មានការរបៀបរបប គឺតែងតែមានភាពរកាំរកូសមិនចេះចប់មិនចេះហើយ។ ភាពខ្វះវិន័យ ខ្វះការរៀបចំ និងការរស់នៅដោយភាពកក្វក់គឺជាសត្រូវនៃ សុភមង្គលគ្រួសារ។

៣. ការច្រណែន ប្រកាន់ និងប្រច័ណ្ឌ៖ បើចង់បានសុភមង្គលក្នុងគ្រួសារគួរគប្បីមិនអោយមានការច្រណែន ការប្រកាន់ និងការប្រច័ណ្ឌ ក្នុងកំរិតមួយដែលហួសហេតុ និងគ្មានហេតុផល។ និយាយដូច្នេះមិនមែនមានន័យថា ភរិយាមិនត្រូវយកចិត្តទុកដាក់ដល់ ស្វាមីរបស់ខ្លួន ឬក៏ស្វាមីចង់ធ្វើអ្វីបានស្រេចតែចិត្តខ្លួននោះទេ។ ប្រការទាំងអស់នោះវាត្រូវស្ថិតក្នុងកំរិតមួយសមស្រប និងមិនហូសហេតុនោះឡើយ។

៤. ការចេះជួយចែករំលែកការងារ និងភារៈរវាគ្នានិងគ្នា៖ មនុស្សណាក៏ចង់រស់នៅដោយសុខស្រួល និងមិនមានការនើយហត់ដែរ ក៏ប៉ុន្តែក្នុងគោលដៅរកសុភមង្គលដាក់ក្នុងគ្រួសារ ការជួយចែករំលែកនូវរាល់ភារៈ និងការផ្ទះដល់គ្នាគឺជាការចាំបាច់បំផុត។

ទាំងអស់នេះគ្រាន់តែជាជ្រុងដ៏តូចមួយក្នុងការស្វែងរកសុភមង្គលក្នុងគ្រួសារប៉ុណ្ណោះ ដែលសុភមង្គលទាំងអស់នោះគឺមិនមានអ្នកណារកមកអោយយើងឡើយ គឺយើងខ្លួនឯងជាអ្នកស្វែងរកដោយខ្លួន។

សុភមង្គលក្នុងគ្រួសារមិនមែនបានមកពីការទស្សន៍ទាយរបស់គ្រូទាយ ឬការបែរបន់នោះទេ គឺវាបានមកពីបាតដៃទាំងសងខាងរបស់ស្វាមី ភរិយា និងសមាជិកក្នុងគ្រួសារផ្ទាល់តែម្តង។ ការផ្តេកផ្តូលលើការទស្សន៍ទាយរបស់គ្រូទាយពេលខ្លះបានបំផ្លាញសុភមង្គលគ្រួសារទៅវិញ។ 

” I Miss You, Sis”

WP_20130430_002

Living mean you need to accept something that could happen unexpected. I have raised in a medium-low income family with father is a teacher, mother is a farmer and I have 4 sisters and brother.

Since I was born, I rarely to have a fancy life like some of you here had. As a farmer, my mother worked really hard to assure that her children got educated and no child will left behind those education curtain. She worked without thinking night or day or even no holiday for her.

To show the respect and the efforts that she contributed, we are children, we try to study really hard without any extra demand. I used to spend 7500 riel per week for both study and everyday life assurance. I rode a bike 10km a day to school and spent nearly 12 hours at school. I never tasted good food, all I had was grilled fish and cold-white rice which I cooked and packed it myself. That was my childhood life look like.

Since such a little boy until was 18 years old, I stay with my 2nd big sister. My sister was a teacher, she was so kind, but she was not an easy sister to understand then. Sometime she shouted at me, sometime she fought with me. But I never felt any guilty because I knew, to live with each other we need to live in that way better than not saying anything then the problems becoming bigger and bigger.

In 2002, I left my mother, my beloved sisters and brother to Hanoi, Vietnam for a 6-year university study. In 2009, I came back but I wasn’t spent enough time with them because I need to continue my journey by started my career. I always go to visit them on any occasions such as Holidays or new year. We was so happy, everyone was smiling and laughing. We had party, drank some beers, dancing so on so forth.

But came to 2012, my 2nd big sister started to get her first symptom of her illness – diabetes. She treated but the disease was not controlled. Diabetes was there, she began to show another symptom – lung TB. Then the doctor started to treated with TB medication. During the Khmer New Year, I went to visit her and I brought her to emergency at Calmette Hospital, then went to IHC in Ho Chi Minh city, Vietnam. Then doctor said, ” your sister is diagnosed with Metastasis liver cancer. Nothing left we can do for her.” When I heard this news, I was like the whole sky is falling down on me. The sister that used to live with nearly the most of my life, the sister that used to motivated and help both in ideas, and financial is now leaving me without any returns. I felt hopeless and idealess. I just sit and try to smile in front of her face, tried to tell her that you’ll be alright sis while everything could happen to here without any expected.

One and a half month later after we came back from Ho Chi Minh city, she died with tears of her 4-young-daughter and four of sisters and brothers. Before she left, she told me her last words, “Sophea, brother, I need you promise me one thing, please taking a good care of my daughters, let them study and guide them to have  good life. Please support them no matter what situation is. Promise me brother!” That’s the only thing I heard from her and I will never hear her sound again and forever.

Until now, each time I see my nieces’s faces, my tears are falling because they just remind me of what her mother told me to taking care of them. How could God treat a people like that? She just wanted to life and stay with her daughters, just want to see her daughters graduated, get married and she just wanted to see her grandchildren then. But those dreams will never becoming true, because everything disappeared. All I have now is just a memories which I will never forget until I die.

At this time, I just want to tell you each and everyone that, please love your families and do anything good for them as much as you can.

“SIS, I DO MISS YOU AND MISS YOU SO MUCH!”

ការបង្ហាញក្តីស្រលាញ់របស់បុរស ចំពោះប្រពន្ឋ…

Image

កាយវិការនៃការបង្ហាញសេចក្តីស្រលាញ់របស់បុរសចំពោះប្រពន្ឋរបស់ខ្លួន មានសភាពរញ៉េរញ៉ៃបន្តិច ទាល់តែស្រ្តីគិតបន្តិចទើបអាច យល់បាន….

មានបុរសមិនតិចនាក់នោះទេដែលពេលនៅជិត​ ប្រពន្ឋមិនមានការសាកសួរ រឺក៏ការនិយាយលេងជាមួយប្រពន្ឋ ដែលកត្តានេះហើយដែលធ្វើអោយប្តីប្រពន្ឋមួយចំនួនមានការ អាក់អន់ស្រពន់ចិត្តនិងគ្នា រហួតដល់ប្រពន្ឋជួនកាលគិតថា បុរសជាស្វាមីរបស់ខ្លួនមានការនឿយណាយ និងខ្លួនហើយមើលទៅ។

បុរសជាស្វាមីទាំងអស់តែងតែមានអារម្មណ៍ សប្បាយចិត្ត ស្ងប់អារម្មណ៍ពេលឃើញភរិយារបស់ខ្លួន នៅផ្ទះ ដោយបានដឺងថាភរិយារបស់ខ្លួនមិនមានបញ្ហាអ្វីកើតមានឡើង។ ពួកគេតែងតែសាកសួរពីភរិយារបស់ខ្លួនពីអ្នកជិតខាង ដូចជាការសាកសួរពីសំណាក់អ្នកធ្វើការជាមួយគ្នា អំពីការងារបស់ភរិយាខ្លួន តើប្រពន្ឋរបស់ខ្លួនទទួលបានការស្រលាញ់រាប់អានពីសំណាក់អ្នកធ្វើការជាមួយគ្នាដែរ ឬអត់។

ចំនុចមួយចំនួនដែលបុរសបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះភរិយា៖

ចូលចិត្តបង្ហាញភរិយារបស់ខ្លួនចំពោះមុខអ្នកដទៃ

មានស្រ្តីជាភរិយាជាច្រើនដែលមានអារម្មណ៍មិនសូវសប្បាយចិត្តពេលដែលស្វាមីរបស់ខ្លួនបរបួលទៅ លេងគេហដ្ឋានរបស់មេខ្លួន ទៅជប់លាង រឺក៏ដើរលេងជាមួយមិត្តភក្ភិ ហើយភាគច្រើនភរិយាតែងតែបានបដិសេធការអញ្ជើញនោះ។ បុរសជាស្វាមីមានចិត្តស្រលាញ់ប្រពន្ធ មានមោទនភាពពីប្រពន្ឋរបស់ខ្លួនទើបចូលចិត្ត បង្ហាញមុខប្រពន្ធ របស់ខ្លួនចំពោះមុខអ្នកដទៃ។ ស្រ្តីភាគច្រើនតែងតែគិតថា ការទៅចូលរួមពិធីទាំងអស់នោះជាមួយស្វាមី វាអាចធ្វើអោយស្វាមីខ្លួន បាត់នូវសេរីភាព ខ្លាចស្វាមីបាត់បង់ការចាប់អារម្មណ៍ ខ្លាចធ្វើអោយសា្វមីរបស់ខ្លួនខ្មាសគេ។ ប៉ុន្តែអ្វីដែលគួរអោយខ្លាច និងភ័យនោះគឺប្រភេទបុរសជាស្វាមីដែលមិនចូល ចិត្តណែរនាំភរិយាអោយ គេស្គាល់ សូម្បីតែ ១ដង ក្នុងមួយជិវិតជាស្វាមី ភរិយា។ ហេតុនេះហើយស្រ្តីជាភរិយាគួរតែសប្បាយ ចិត្តនៅពេលដែលបានស្វាមីរបស់ខ្លួននាំ ឬក៏អញ្ជើញទៅចូលរួមពិធីអ្វីមួយនោះ។

បង្ហាញក្តីស្រលាញ់ “ប្រាកដប្រជា ជាក់ស្តែង”​

ស្រ្តីទាំងអស់មិនគួរខឹងសម្បារឡើយ កុំយល់ច្រឡំប្រសិនបើថ្ងៃសិទ្ធិនារី ថ្ងៃបុណ្យក្តីស្រលាញ់ ថ្ងៃខួបកំណើត ហើយស្វាមីរបស់អ្នកភ្លេចមិនបានជូនជាកាដូ ដែលស្អាត មានតំលៃ ហើយបែរជាអោយអ្នកប្រាក់មួយចំនួន ហើយប្រាប់អ្នកថា អូនចង់ទិញអ្វីក៏បានតាមអូនចូលចិត្ត ព្រោះបងមិនដឹងងថាទិញអ្វីអោយអួននោះទេ។

នៅពេលដែលក្លាយជាស្វាមី ភរិយានិងគ្នាហើយ បុរសៗតែងតែមានទំនោរក្នុងការបោះបង់ចោល នូវអ្វីដែលជា​ភាពរញ៉េរញ៉ៃទាំងអស់នោះចេញ ជំនួសមកវិញគឺការខំប្រឹង ធ្វើការយ៉ាងយកចិត្តទុកដាក់ ទៅវិញ។

នៅពេលដែលស្រ្តីទាំងអស់គួរតែសប្បាយចិត្តនាំងការបង្ហាញនូវសេចក្តីស្រលាញ់ទាំងអស់នោះ តែប្រសិនបើជាចង់អោយស្វាមីរបស់ខ្លួនធ្វើដូចកាលពីជាសង្សានិងគ្នានោះ អ្នកនឹងមានអារម្មណ៍មិនសប្បាយចិត្ត។ មានអ្នកលក់ផ្កាបាននិយាយថា គេតែងតែឃើញ បុរសក្មេងៗ ទិញផ្កាអោយទៅនារីជាសង្សា និងនារីជាសង្សាក៏បានធ្វើ អញ្ចឹងទៅលើបុរសជាសង្សាដែរ។ ប៉ុន្តែមិនដែលសូវ ឃើញបុរសដែលមានប្រពន្ធ កូនទិញផ្កាអោយទៅប្រពន្ធរបស់គេនោះទេ តែបែរជាទិញផ្កាជូនអ្នកធ្វើការជាមួយ រឺក៏ជាមិត្តភក្ភ័ដែលស្និទ្ធស្នាលទៅវិញ។

ខំប្រឹងធ្វើការយ៉ាងយកចិត្តទុកដាក់ និងប្រឹងរកប្រាក់

មានស្រ្តីមួយចំនួនបានបន្ទោសស្វាមីថា”អីឡូវនេះខ្ញុំចាស់ហើយ ខ្ញុំមិនស្អាតដូចកាលពីមុននោះទេ អញ្ជឹងហើយបានជាបងមិនចាប់អារម្មណ៍និងខ្ញុំទៀត។ ចំពោះបង ការងារគឺ សំខាន់ជាងអ្វីៗទាំងអស់”។ ចំណែកបុរសជាស្វាមីវិញមិនដឹងត្រូវនិយាយថាយ៉ាងម៉េច ក៏សំរេចចិត្ត​មិន​និយាយ​ ហើយក៏នៅស្ងាត់មួយកន្លែង។

ស្រ្តីជាភរិយាមិនបានយល់ទេថា នៅពេលដែលក្លាយជាប្តីប្រពន្ធនិងគ្នាហើយ បុរសតែងតែទុកភារកិច្ចក្នុងគ្រួសារជាភារកិច្ចចម្បងជាងអ្វីទាំងអស់។ អញ្ចឹងហើយបានជាការស្រលាញ់ របស់គេគឺជាភារកិច្ច។ បុរសជាស្វាមីខិតខំធ្វើការ និងសង្ឃឹនិងរកបានប្រាក់កាន់តែច្រើន កាន់តែល្អ ពីព្រោះគេមិនចង់ឃើញគ្រួសារមានការលំបាក។

ហេតុនេះហើយ បានជាសេចក្តីស្រលាញ់របស់គេត្រូវបានក្លាយទៅជាការរវល់ទៅវិញ។

យកចិត្តទុកដាក់ ចាប់អារម្មណ៍ និងគោរពស្រលាញ់គ្រួសារខាងប្រពន្ធ

បុរសជាស្វាមីដែលឆ្លាតនឹងគិតថា ស្រលាញ់ប្រពន្ធ គឺត្រូវតែស្រលាញ់គ្រួសារប្រពន្ធ។ ហេតុនេះហើយបានជា ស្វាមីកាន់តែស្រលាញ់ប្រពន្ធកាន់តែយកចិត្តទុកដាក់ និងស្រលាញ់គ្រួសារខាង ប្រពន្ធ មិនថាជាឳពុកម្តាយ លោកតាលោកយាយ ឬក៏បងប្អួនខាងប្រពន្ធ ទេគឺគេយកចិត្តទុកដាក់ទាំងអស់គ្នា។

អញ្ចឹងហើយ ស្រ្តីជាភរិយាគួរគិតទៅថា ប្រសិនជាស្វាមីរបស់ខ្លួនមិនស្រលាញ់ខ្លួ ហេតុអ្វីបានជាស្វាមីរបស់ខ្លួន ធ្វើយ៉ាងនេះ?

Source: vnexpress.net