ការចាក់វ៉ាក់សាំងមហារីកមាត់ស្បួន និងការយល់ឃើញរបស់ស្រ្តីខ្មែរ

មហារីកមាត់ស្បួនជាជំងឺមួយប្រភេទដែលបង្កឡើងដោយមេរោគ HPV ដែលជាមេរោគដ៏កាចសាហាវមួយ។ ជាទូទៅ ៩៩.៧% នៃស្រ្តីដែលធ្លាប់ឆ្លងកាត់ការរួមភេទ និងស្រ្តីដែលបានរៀបការហើយ គឺយ៉ាងហោចណាស់ធ្លាប់ឆ្លងមេរោគ​HPV ម្តងក្នុងជីវិតរបស់គេ។

អ្វីដែលគួរអោយមានការព្រួយបារម្ភនោះគឺ ជំងឺមហារីកមាត់ស្បួនជាជំងឺដែលឈរលំដាប់មុខគេដែលបង្កអោយមានស្រ្តីខ្មែរស្លាប់ច្រើនជាងគេផងដែរ។ បើនិយាយពីការការពារវិញ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលមិនទាន់មានលទ្ធភាពក្នុងការបញ្ចូលនូវវ៉ាក់សាំងការពារជំងឺនេះក្នុងកម្មវិធីចាក់ថ្នាំបង្កាជាតិបានឡើយ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនដែលផលិតវ៉ាក់សាំងនេះបាននាំមកចែកចាយវ៉ាក់សាំងនេះក្នុងប្រទេសកម្ពុជាយើងក្នុងតំលៃមួយសមរម្យផងដែរ។

តើហេតុអ្វីបានជាការការពារចំពោះមេរោគនេះមិនអាចប្រព្រឹត្តទៅបានលឿន? អ្វីដែលជាឩបសគ្គ?

មូលហេតុដែលរារាំងមិនអោយការការពារជំងឺនោះប្រព្រឹត្តទៅបានរលូនល្អនោះ មានច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ

១. ការយល់ដឹងពីសារប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារនឹងជំងឺនេះ នៅមានកំរឹតមួយដែលទាបនៅឡើយ។ ស្រ្តីខ្មែរមួយចំនួនធំមិនបានអោយតំលៃក្នុងការការពារមេរោគនេះដោយសារគេ មិនបានដឹងពីការចម្លងនៃមេរោគនេះ ក៏ដូចការសារប្រយោជន៍ក្នុងការចាក់វ៉ាក់សាំងផងដែរ។ ការយល់ដឹងមានសារប្រយោជន៍​ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអោយការការពារមេរោគនេះ ប្រព្រឹត្តទៅបានរលូន និងមានការគាំទ្រពីស្ត្រីខ្មែរគ្រាប់ស្រទាប់ផងដែរ។

២. បញ្ហាតំលៃក្នុងការចាក់វ៉ាក់សាំង ក៏នៅតែជាបញ្ហាមួយដែលរសើមខ្លាំងដែរក្នុងការរារាំងមិនអោយការបញ្រៀបនៃការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅបានរលូនផងដែរ។ ស្រ្តីខ្មែរភាគច្រើនគិតថាការចំណាយទៅលើការចាក់វ៉ាក់សាំង ការពារខ្លួនគេ វានឹងបង្កើនការចំណាយប្រចាំខែដែលអាចជាបន្ទុកមួយផងដែរ។

៣. ស្រ្តីខ្មែរភាគច្រើនគិតថា “មើខ្លួនមិនឈឺផង ហេតុត្រូវចាក់វ៉ាក់សាំងការពារ? ហេតុត្រូវចាក់មេរោគចូលក្នុងខ្លួន?” ការយល់ឃើញបែបហ្នឹង គឺជាប្រការមួយដ៏គ្រោះថ្នាក់ និងអាចបង្កជាហានិភ័យយ៉ាងធំធេងដល់បញ្ហាសុខភាពស្រ្តីខ្មែរ គ្រប់រូប ក៏ដូចជាសុខភាពសាធារណៈផងដែរ។ វ៉ាក់សាំងការពារនិងមេរោគនេះ គឺមានសុវត្ថិភាព និងមិនមែនជាវ៉ាក់សាំងដែលផលិតចេញពីមេរោគ ១០០% នោះទេ គឺគេគ្រាន់តែយក់ផ្នែកមួយដ៏តូចរបស់មេរោគតែប៉ុណ្ណោះ។ វាមិនបង្កអោយមានជំងឺ ឬផលរមាស់អ្វីធ្ងន់ធ្ងរឡើយ។

ចំនុចមួយចំនួននេះហើយដែលបានបង្អាក់ការការពារស្រ្តីខ្មែរចំពោះមេរោគនេះ ហើយមិនតែប៉ុណ្ណោះថែមទាំងបំផុសនូវគំនិតអវិជ្ជមានយ៉ាងខ្លាំងដល់យុទ្ធនាការក្នុងការការពារស្រ្តីខ្មែរគ្រប់រូបទៀតផង។

សូមចងចាំថា៖ វ៉ាក់សាំងការពារមេរោគនេះ មិនមែនជាវ៉ាក់សាំងដែលគេយកមកធ្វើតេស្តិ៍ក្នុងស្រុកខ្មែរហើយ វាត្រូវបានអង្គការសុខភាពពិភពលោកអនុញ្ញាតអោយប្រើប្រាស់ និងមានសុវត្ថិភាពទៀតផង។

Advertisements

Gardasil 9 Wins FDA Approval for both Males and Females

On December 10, 2014, a MSD Merck’s new generation of HPV vaccine, Gardasil 9, wins FDA approvals to prevent a certain cancer cased by 5 additional type of HPV.

Gardasil 9 has the potential to prevent approximately 90% of cervical, vulvar, vaginal and anal cancers. Gardasil 9 is a vaccine approved for use in females ages 9 through 26 and males ages 9 through 15.

This approved for the prevention of cervical, vulvar, vaginal and anal cancers caused by HPV types 16, 18, 31, 33, 45, 52 and 58, and for the prevention of genital warts caused by HPV 6 and 11.

Gardasil 9 is administered as three separate shorts with initial dose followed by additional shots given two and sex months later, exactly the same to current administration schedule of Gardasil 4.

For more details and more information, please CLICK HERE.