ផលប៉ះពាល់នៃការអភិវឌ្ឍន៍ — ជីវិតអ្នករត់ទូកដរ

នេះគ្រាន់តែជាបទចំរៀងមួយប៉ុណ្ណោះ ក៏ប៉ុន្តែវាបានឆ្លុះបញ្ចាំងនូវផលប៉ះពាល់ខ្លះនៃការ អភិវឌ្ឍន៍។ គ្រាន់តែស្ពានជ្រោយចង្វារបានតផ្ជាប់ភ្លាម ក៏មានអ្នករងទុក្ខទៅហើយ។ ថ្មីខាងមុខនេះនឹងមានស្ពាន អ្នកលឿង ដែលនឹងតផ្ជាប់ ហើយមិនដឹងថានឹងមានអ្វីខ្លះ ដែលអាចកើតមាន។

នេះគ្រាន់ជាការកំសាន្តបន្ធូរអារម្មណ៍ប៉ុណ្ណោះ។

Advertisements

ចំរៀងប្រចាំសប្តាហ៍ —​ សំរស់រតនៈគិរី

ស្តាប់ចំរៀងដែលខ្ញុំចូលចិត្តកាលពីប្រមាណជា ១០ឆ្នាំមុន ពិតជាធ្វើអោយខ្ញុំនឹកដល់ វ័យជំទង់ដែលមិនខ្វល់អ្វីក្រៅពីការសិក្សារៀនសូត្រ។

ចំរៀងមួយបទនេះវាពិតជាមានន័យ ហើយវាកាន់តែមានន័យថែមទៀតចំពោះអ្នកដែល មនុស្សជាទីស្រឡាញ់ ឬក្រុមគ្រួសារ​ ឬឪពុកម្តាយបងប្អូនដែលរស់នៅខេត្តរតនៈគិរី។

សង្ឍឹមថាបទចំរៀងនេះនឹងធ្វើអោយអ្នកទាំងអស់គ្នាគេងបានលក់ស្កប់ស្កល់ និងយល់សប្តិល្អ។

រាត្រីសួស្តី!!